គោលនយោបាយស្តីពីសិទ្ធិនៃជីវភាពឯកជនត្រូវបានប្រើក្នុងការអនុវត្តន៍សម្រាប់ប្រតិបត្តិការរវាងអតិថិជន និង InvoCare Australia Pty Ltd ABN 22 060 060 031 (InvoCare) និងស្ថាប័នពាក់ព័ន្ធ។ យើងខ្ញុំបានខិតខំការពារនិងរក្សាការសម្ងាត់ចំពោះសិទ្ធិនៃជីវភាពឯកជនរបស់អតិថិជន។ នៅពេលប្រមូលនិងដោះស្រាយព័ត៍មានបុគ្គល (រួមមានព័ត៍មានដែលមានលក្ខណៈរសើប) យើងខ្ញុំស្ថិតក្រោមការគ្រប់គ្រងពីច្បាប់ស្តីពីសិទ្ធិនៃជីវភាពឯកជនឆ្នាំ១៩៨៨ រួមទាំងគោលការណ៍ស្តីពីសិទ្ធិនៃជីវភាពឯកជនរបស់ប្រទេសអូស្ត្រាលី ព្រមទាំងប្រកាសស្តីពីសិទ្ធិនៃជីវភាពឯកជន។
គោលនយោបាយស្តីពីសិទ្ធិនៃជីវភាពឯកជនបានបកស្រាយនូវប្រភេទព័ត៍មានដែលយើងខ្ញុំនឹងធ្វើការប្រមូល ក៏ដូចជារបៀបគ្រប់គ្រងព័ត៍មានទាំងនេះ។ វាក៏បានផ្តល់នូវសិទ្ធិពាក់ព័ន្ធ និងជម្រើស រួមមានស្នើសុំការអនុញ្ញាតពីបុគ្គលដើម្បីចូលមើលព័ត៍មានផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំងសិទ្ធិស្នើសុំកែតម្រូវ។
តាមរយៈកិច្ចសហការជាមួយយើងខ្ញុំនិងផ្តល់នូវព័ត៍មានផ្ទាល់ខ្លួន អតិថិជនត្រូវបញ្ជាក់ថាពួកគាត់យល់ព្រមទទួលយកលក្ខខណ្ឌនៃគោលនយោបាយស្តីពីសិទ្ធិនៃជីវភាពឯកជន ព្រមទាំងអនុញ្ញាតឲ្យប្រើប្រាស់ព័ត៍មានផ្ទាល់ខ្លួនស្របតាមការកំណត់ដូចចែងក្នុងគោលនយោបាយស្តីពីសិទ្ធិនៃជីវភាពឯកជន។
យើងខ្ញុំធ្វើការប្រមូលព័ត៍មានផ្ទាល់ខ្លួនគ្រប់ប្រភេទពីអតិថិជន សម្រាប់រៀបចំនិងផ្តល់នូវផលិតផលនិងសេវាកម្មរបស់យើងខ្ញុំ ដើម្បីបំពេញតាមតម្រូវការជាលក្ខណៈបុគ្គលដល់ពួកគាត់។ ព័ត៍មានទាំងនេះរួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ លេខទូរសារនិងអ៊ីម៉ែល ព្រមទាំងព័ត៍មានទំនាក់ទំនង។ល។ ក៏អាចស្នើសុំនូវព័ត៍មានដូចជា៖ ថ្ងៃខែឆ្នាំកំណើតនិងភេទ ព័ត៍មានលំអិតអំពីកាតឥណទាន និងព័ត៍មានផ្សេងទៀតពាក់ព័ន្ធនឹងការទូទាត់ប្រាក់ ឬ វិក័យបត្រ ព័ត៍មានអំពីសាច់ញាតិជិតសិ្នទ្ធ និងព័ត៍មានអំពីការទទួលបានផលិតផល និងសេវាកម្ម។
យើងខ្ញុំនឹងប្រមូលព័ត៍មានផ្ទាល់ខ្លួនតាមរយៈវិធីសាស្ត្រគ្រប់ប្រភេទ រួមមាននៅពេលអតិថិជនបំពេញការស្នើសុំ ពេលចុះកិច្ចព្រមព្រៀងជាមួយយើងខ្ញុំ ការទាក់ទងជាមួយយើងខ្ញុំតាមរយៈទូរសព្ទ តាមរយៈការសរសេរសំបុត្រមកយើងខ្ញុំ សូមទស្សនាវេបសាយណាមួយរបស់យើងខ្ញុំ ឬ ការអញ្ជើញមកទស្សនាដោយផ្ទាល់។ ការប្រមូលព័ត៍មានបុគ្គលក៏អាចធ្វើឡើងតាមរយៈកាមេរ៉ាដែលបានតំឡើងនៅទីតាំងរបស់យើងខ្ញុំ ឬ ក្នុងវិហារ ឬ តាមរយៈការថតសម្លេងនៅពេលអតិថិជនទាក់ទងមកយើងខ្ញុំ។
ទោះបីយ៉ាងណាដ៏ដោយ អតិថិជនផ្ទាល់ជាអ្នកសម្រេចចិត្តថា ចង់ផ្តល់នូវព័ត៍មានផ្ទាល់ខ្លួនកម្រិតណាឲ្យយើងខ្ញុំ ហើយពេលខ្លះអតិថិជនក៏អាចទាក់ទងមកយើងខ្ញុំដោយប្រើឈ្មោះអនាមិក ឬ រហស្សនាម ប្រសិនបើអតិថិជនមិនផ្តល់ព័ត៍មានបុគ្គលមួយចំនួន យើងខ្ញុំប្រហែលមិនអាចផ្តល់នូវសេវាកម្ម និងផលិតផលដែលអតិថិជនស្វែងរកជូនគាត់ដែរ។
យើងខ្ញុំធ្វើការប្រមូលព័ត៍មានផ្ទាល់ខ្លួន ដើម្បីឲ្យយើងខ្ញុំអាចធ្វើការរៀបចំនិងផ្តល់នូវផលិតផលនិងសេវាកម្មដែលអតិថិជនបានស្នើសុំ។ ប្រសិនបើអតិថិជនមិនព្រមផ្តល់ព័ត៍មានបុគ្គលដែលយើងបានស្នើសុំ យើងខ្ញុំប្រហែលជាមិនអាចផ្តល់នូវសេវាកម្ម និងផលិតផលដែលអតិថិជនស្វែងរកជូនគាត់ដែរ ឬត្រូវគ្រប់គ្រងដោយត្រឹមត្រូវនូវផលិតផល និងសេវាកម្ម។
យើងខ្ញុំនឹងប្រើប្រាស់ ឬ បញ្ចេញនូវព័ត៍មានបុគ្គលសម្រាប់គោលបំណងពាក់ព័ន្ធ ឧទាហរណ៍ដូចជាការផ្តល់សេវាកម្ម និងគ្រប់គ្រងទំនាក់ទំនងរវាងយើងខ្ញុំនិងអតិថិជន ប្រើប្រាស់ក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម ឬ គណនេយ្យផ្ទៃក្នុង ក៏ដូចជាអនុលោមតាមរបាយការណ៍ត្រួតពិនិត្យនិងគ្រប់គ្រង ព្រមទាំងកាតព្វកិច្ចច្បាប់របស់យើងខ្ញុំ។
ដើម្បីដំណើរការអាជីវកម្ម យើងខ្ញុំបានពឹងពាក់ទៅលើសេវាកម្មមួយចំនួនដែលផ្តល់ជូនដោយអ្នកផ្គត់ផ្គង់សេវាកម្មភាគីទីបី ភ្នាក់ងារ អ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ។ ឧទាហរណ៍ដូចជាសេវារម្លឹក និងសេវាកម្មផ្ទេរ។ ការផ្តល់ព័ត៍មានផ្ទាល់ខ្លួនណាមួយទៅឲ្យភាគីទីបីសុទ្ធតែដើម្បីជួយសម្រួលដល់ពួកគាត់អាចបំពេញបេសកម្មដែលបានព្រមព្រៀងគ្នា ឬ ការផ្ទេរសិទ្ធិយោងតាមច្បាប់កំណត់ ឬ តម្រូវការ។ យើងខ្ញុំក៏បានផ្តល់នូវទិន្នន័យរបស់អ្នកស្លាប់ជូនដល់ការិយាល័យចុះបញ្ជីមរណៈភាពដែរ ដើម្បីសម្រួលដល់ការគ្រប់គ្រងអ៊ីម៉ែលរបស់អ្នកស្លាប់។ ដើម្បីការពារព័ត៍មានផ្ទាល់ខ្លួន យើងខ្ញុំស្នើសុំឲ្យស្ថាប័នទាំងនេះមិនត្រូវបញ្ចេញព័ត៍មានផ្ទាល់ខ្លួនណាមួយដែលយើងខ្ញុំផ្តល់ជូនឡើងយ ព្រមទាំងបានចុះកិច្ចព្រមព្រៀងរក្សាការសម្ងាត់ និងមិនបញ្ចេញទៅខាងក្រៅជាមួយយើងខ្ញុំផងដែរ។
ប្រសិនបើយើងខ្ញុំចាត់ចែងបញ្ជូន ឬ នាំយកសាកសពត្រឡប់ទៅគោលដៅក្រៅប្រទេសវិញ យើងខ្ញុំអាចនឹងផ្តល់ជូននូវព័ត៍មានលំអិតរបស់សាច់ញាតិផ្ទាល់របស់អ្នកស្លាប់ឲ្យភាគីផ្តល់សេវារៀបចំតំកល់សពនៅគោលដៅក្រៅប្រទេស។ ប្រសិនបើមានតម្រូវការបែបនេះ យើងខ្ញុំនឹងស្នើសុំការអនុញ្ញាតពីសាច់ញាតិផ្ទាល់។
ថ្ងៃអនាគត យើងខ្ញុំអាចប្រើប្រាស់ព័ត៍មានផ្ទាល់ខ្លួនមកបង្កើត បញ្ជាក់អត្តសញ្ញាណ និងផ្តល់ជូនផលិតផលនិងសេវាកម្មដែលអតិថិជនអាចនឹងចាប់អារម្មណ៍។ សម្រាប់តែអតិថិជនដែលបានអនុញ្ញាតក្នុងអំឡុងពេលស្នើសុំដំបូង ទើបយើងខ្ញុំធ្វើការផ្ញើនូវព័ត៍មានប្រភេទនេះ។
អតិថិជនអាចនឹងទទួលបានការសាកសួរអំពីកម្រិតពេញចិត្តរបស់អតិថិជនក្នុងរយៈពេលប្រមាណ២សប្តាហ៍ក្រោយពិធីបុណ្យសពបានបញ្ចប់ ឬ វិមានអនុស្សាវរីយបានរៀបចំរួចរាល់។ នេះគឺជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធិភាពខ្ពស់មួយដែលអាចទទួលបានមតិត្រឡប់មកវិញពីអតិថិជន ហើយមានប្រយោជន៍សំខាន់ណាស់សម្រាប់យើងខ្ញុំធ្វើការប្រៀបធៀប គ្រប់គ្រងនិងកែលម្អសេវាកម្មរបស់ខ្លួន។
ប្រសិនបើអតិថិជនធ្វើការជ្រើសរើសមិនបន្តទទួលសារពាក់ព័ន្ធនឹងផលិតផល ឬ សេវាកម្មណាមួយរបស់យើងខ្ញុំនាថ្ងៃអនាគត ពួកគាត់អាចទាក់ទងមកមន្ត្រីផ្នែកសិទ្ធិនៃជីវភាពឯកជនរបស់យើងខ្ញុំ ដើម្បីជ្រើសរើសចាកចេញ។
ដូចគ្នានឹងសេចក្តីសន្យារបស់យើងខ្ញុំក្នុងការការពារព័តមានផ្ទាល់ខ្លួនដែរ យើងខ្ញុំនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីការពារព័ត៍មានប្រភេទនេះមិនត្រូវបានគេចូលមើល ប្រើប្រាស់ កែប្រែ ឬ បញ្ចេញដោយគ្មានការអនុញ្ញាត។ ចំពោះព័ត៍មានរបស់អតិថិជន មានតែបុគ្គលទទួលបានការផ្ទេរសិទ្ធិសម្រាប់រក្សាព័ត័មានសម្ងាត់របស់លោកអ្នកតែម្នាក់គត់ ដែលអាចធ្វើការកត់ត្រា កែប្រែ និងប្រើប្រាស់ព័ត៍មានរបស់អតិថិជន។
យើងនឹងប្រុងប្រយ័ត្ននិងធានាថាព័ត៍មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្តល់ជូនយើងខ្ញុំត្រូវបានរក្សាការពារ។ ឧទាហរណ៍៖ យើងខ្ញុំប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការរក្សាទុក និងដោះស្រាយនូវព័ត៍មានផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីផ្តល់សេវាកម្មតាមតម្រូវការរបស់លោកអ្នក ប្រព័ន្ធទាំងអស់សុទ្ធតែបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពអេឡិតត្រូនិច រួមមានការប្រើfirewall សញ្ញាសំគាល់អតិថិជន លេខសម្ងាត់ ឬ លេខកូដផ្សេងៗសម្រាប់គ្រប់គ្រងការចូលមើលព័ត៍មានផ្ទាល់ខ្លួនរបស់លោកអ្នក។
វិធានការសុវត្ថិភាពបែបឌីជីថលទាំងនេះក៏ត្រូវបានដាក់បន្ថែមនូវយុទ្ធសាស្ត្រសុវត្ថិភាពក្នុងការរក្សាទុកឯកសារ វិធានការសុវត្ថិភាពសម្រាប់ការចូលក្នុងsystem ផ្តល់នូវបរិយាកាសដ៏ប្រុងប្រយ័ត្នមួយសម្រាប់ការពិភាក្សាអំពីព័ត៍មានសម្ងាត់ អនុញ្ញាតឲ្យចូលមើលព័ត៍មានផ្ទាល់ខ្លួនសម្រាប់តែបុគ្គលដែលបំពេញតាមសំណូមពរសំគាល់អត្តសញ្ញាណរបស់យើងខ្ញុំ ព្រមទាំងបានគ្រប់គ្រង់ការចូលក្នុងអគារយើងខ្ញុំ និងហេដ្ឋានរចនាសម្ព័ន្ធដែលមានលក្ខណៈរសើប។
ករណីជាប់សង្ស័យនឹងការលេចធ្លាយទិន្នន័យដែលរួមមានព័ត៍មានផ្ទាល់ខ្លួន យើងខ្ញុំនឹងអនុវត្តកាតព្វកិច្ចដូចចែងក្នុងច្បាប់ស្តីពីសិទ្ធិនៃជីវភាពឯកជននៅឆ្នាំ១៩៨៨ ដោយធ្វើរាយការណ៍អំពីផែនការលេចធ្លាយព័ត៍មាន ត្រូវធ្វើការវាយតម្លៃជាបន្ទាន់ ដើម្បីកំណត់នូវសកម្មភាពលេចធ្លាយនេះថាតើអាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បុគ្គលដែរឬទេ។ ប្រសិនបើលទ្ធផលវាយតម្លៃបង្ហាញថា អាចនឹងបណ្តាលឲ្យរងគ្រោះធ្ងន់ធ្ងរ យើងខ្ញុំនឹងធ្វើការជូនដំណឹងដល់បុគ្គលដែលរងការប៉ះពាល់ ហើយផ្តល់ជាមតិយោបល់ដល់បុគ្គលពាក់ព័ន្ធត្រូវចាត់វិធានការអ្វីខ្លះដើម្បីទប់ស្តាត់នឹងសកម្មភាពល្មើសច្បាប់។ យើងខ្ញុំក៏នឹងជូនដំណឹងដល់មន្ត្រីជំនាញផ្នែកព័ត៍មានរបស់ប្រទេសអូស្ត្រាលីផងដែរ។
ដើម្បីកែលម្អការទទួលយកបទពិសោធន៍របស់លោកអ្នកពីវេបសាយនេះ យើងខ្ញុំអាចនឹងប្រើប្រាស់ខូគី។
ខូគីគឺជាឯកសារអត្ថបទតូចមួយ វេបសាយរបស់យើងខ្ញុំអាចនឹងរក្សាទុកខូគីនៅលើកុំព្យូទ័រ ឬ បរិក្ខាររបស់អ្នក ទុកជាឧបករណ៍ដែលអាចចងចាំនូវចំណងចំណូលចិត្តរបស់លោកអ្នក។ លោកអ្នកអាចធ្វើការបដិសោធប្រើប្រាស់ខូគី តាមរយៈការកែប្រែការកំនត់ពាក់ព័ន្ធនឹងខូគីក្នុងកម្មវិធីរុករងរបស់អ្នក ប៉ុន្តែសូមប្រុងប្រយ័ត្ន ប្រសិនបើលោកអ្នកជ្រើសរើសបែបនេះ លោកអ្នកប្រហែលជាមិនមែនប្រើប្រាស់មុខងារទាំងស្រុងរបស់វេបសាយយើងខ្ញុំបានទេ។
វេបសាយយើងខ្ញុំបានប្រើកម្មវិធីវិភាគមកធ្វើការប្រមូល និងរក្សាទុកនូវទិន្នន័យពាក់ព័ន្ធនឹង website traffic ។ កម្មវិធីវិភាគមិនអាចធ្វើការសំគាល់អ្នកប្រើប្រាស់ជាលក្ខណៈបុគ្គល ឬ ភ្ជាប់អាសយដ្ឋាន IP របស់លោកអ្នកជាមួយនឹងប្រភពទិន្នន័យពាក់ព័ន្ធនៃភាគីទីបីឡើយ។ យើងខ្ញុំប្រើប្រាស់ទិន្នន័យចរាចរណ៍លើវេបសាយដើម្បីអាចស្វែងយល់កាន់តែល្អប្រសើរអំពីស្ថានភាពប្រើប្រាស់វេបសាយ ព្រមទាំងកែលម្អបទពិសោធន៍ទស្សនារបស់អតិថិជន។
ជាពិសេស យើងបានប្រើប្រាស់ខូគីពាក់ព័ន្ធសកម្មភាពremarketing និងទិន្នន័យវេបសាយ។ ទិន្នន័យភាគីទីមួយ និងភាគីទីបីនៃចំនួនកំណត់ក្នុងការប្រើប្រាស់ remarketing នឹងផ្តល់ការផ្សាយពាណិជ្ជកម្មទៅកាន់មនុស្សដែលបានបង្ហាញនូវការចាប់អារម្មណ៍លើផលិតផល និងសេវាកម្មរបស់យើងខ្ញុំ។
ប្រសិនបើលោកអ្នកដាក់បម្រាមក្នុងការប្រើ ឬ បដិសោធមិនទទួលខូគី ឬ ប្រើប្រាស់នូវជម្រើសដែលវេបសាយផ្តល់ឲ្យដូចខាងក្រោមដើម្បីចាកចេញពីការផ្តល់សេវាកម្ម លោកអ្នកអាចជ្រើសរើសចាកចេញពីការប្រើឧបករណ៍វិភាគរបស់យើងខ្ញុំគ្រប់ពេលវេលា។
InvoCare ក្នុងគោលបំណងចាត់វិធានការសមហេតុសមផលក្នុងករណីពិសេស ដើម្បីធានាការប្រមូល រក្សាទុក ប្រើប្រាស់ និងបញ្ចេញនូវព័ត៍មានផ្ទាល់ខ្លួនរបស់អតិថិជនប្រកបដោយភាពត្រឹមត្រូវ ពេញលេញ និងថ្មីបំផុត។ ប៉ុន្តែ ភាពត្រឹមត្រូវនៃព័ត័មានផ្ទាល់ខ្លួនគឺអាស្រ័យទៅតាមគុណភាពនៃព័ត៍មានផ្ទាល់ខ្លួនដែលអតិថិជនបានផ្តល់ជូនយើងខ្ញុំ។
បុគ្គលម្នាក់មានសិទ្ធិស្នើសុំចូលមើលព័ត៍មានផ្ទាល់ខ្លួនពាក់ព័ន្ធរបស់ពួកគាត់ដែលក្រុមហ៊ុនយើងខ្ញុំបានរក្សាទុក។ ពួកគាត់ក៏មានសិទ្ធិស្នើសុំឲ្យកែតម្រូវនូវព័ត៍មានផ្ទាល់ខ្លួនដែរ។
ក្នុងករណីចង់ស្នើសុំចូលមើលព័ត៍មានផ្ទាល់ខ្លួន ឬ ស្នើសុំកែតម្រូវ បុគ្គលម្នាក់នោះអាចទំនាក់ទំនងជាមួយមន្ត្រីផ្នែកសិទ្ធិនៃជីវភាពរបស់នៅឯកជនរបស់យើងខ្ញុំតាមរយៈវិធីសាស្រ្តខាងក្រោម៖ PrivacyOfficer@invocare.com.au. មន្ត្រីផ្នែកសិទ្ធិនៃជីវភាពរស់មនៅឯកជនរបស់យើងខ្ញុំនឹងពិចារណានូវរាល់សំណូមពរណាមួយពាក់ព័ន្ធនឹងការចូលមើល ឬ កែតម្រូវ ហើយនឹងព្យាយាមធ្វើការឆ្លើយតបឲ្យបានឆាប់រហ័ស។
InvoCare នឹងគិតថ្លៃសេវាកម្មដែលមានលក្ខណៈសមស្របសម្រាប់ការផ្តល់សិទ្ធិដល់បុគ្គលម្នាក់អាចចូលមើលព័ត៍មានផ្ទាល់ខ្លួនរបស់គាត់ ។ លោកអ្នកនឹងទទួលបានការជូនដំណឹង ប្រសិនបើកើតមានថ្លៃចំណាយណាមួយពាក់ព័ន្ធការផ្តល់សិទ្ធិបែបនេះ។
រាល់ការព្រួយបារម្ភ បណ្តឹងតវ៉ា ឬ ចង្ងល់ពាក់ព័ន្ធសិទ្ធិនៃជីវភាពឯកជន ឬ ការប្រមូល ឬ ប្រើប្រាស់នូវព័ត៍មានផ្ទាល់ខ្លួនសុទ្ធតែអាចទាក់ទងផ្ទាល់ទៅកាន់មន្ត្រីផ្នែកសិទ្ធិនៃជីវភាពឯកជនរបស់យើងខ្ញុំ ដើម្បីងាយស្រួលដល់យើងខ្ញុំធ្វើការវាយតម្លៃ និងដោះស្រាយនូវចង្ងល់ណាមួយ។ មន្ត្រីផ្នែកសិទ្ធិនៃជីវភាពឯកជនរបស់យើងខ្ញុំនឹងខិតខំពិចារណានូវការសាកសួររបស់លោកអ្នក ព្រមទាំងឆ្លើយតបឲ្យបានទាន់ពេល។
ប្រសិនបើក្រោយពេលទទួលបានការឆ្លើយតបពីយើងខ្ញុំហើយ នៅតែមានការព្រួយបារម្ភអំពីបណ្តឹងតវ៉ាអំពីសិទ្ធិនៃជីវភាពឯកជនពុំទាន់បានដោះស្រាយ លោកអ្នកអាចបន្តប្តឹងតវ៉ាទៅកាន់ការិយាល័យមន្ត្រីជំនាញផ្នែកព័ត៍មានប្រទេសអូស្រ្តាលី។
ផ្ញើសំបុត្រតាមរយៈប្រៃសណីយ: GPO Box 5218 Sydney NSW 2001
ទូរសព្ទ: 1300 363 992
អ៊ីម៉ែល: enquiries@oaic.gov.au
វេបសាយ: www.oaic.gov.au
យើងខ្ញុំអាចធ្វើការកែប្រែគោលនយោបាយស្តីពីសិទ្ធិនៃជីវភាពឯកជននេះគ្រប់ពេលវេលាដោយសារតែហេតុផលណាមួយ។ យើងខ្ញុំនឹងប្រកាសនូវការកែប្រែទាំងនេះលើវេបសាយរបស់យើងខ្ញ www.invocare.com.au.
ក្នុងករណីមានបណ្តឹងតវ៉ា ឬ ចង្ងល់ពាក់ព័ន្ធសិទ្ធិនៃជីវភាពឯកជននេះ អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈ
មន្ត្រីផ្នែកសិទ្ធិនៃជីវភាពឯកជន
អ៊ីម៉ែល៖ PrivacyOfficer@invocare.com.au
ជាលាយលក្ខណ៍អក្សរ៖
InvoCare Australia Pty Ltd
អ្នកទទួល: Privacy Officer
Level 2, 40 Miller Street
North Sydney NSW 2060