យើងបានបោះពុម្ពផ្សាយតារាងតម្លៃលម្អិតរបស់យើង ដូច្នេះអ្នកអាចជ្រើសរើសសេវាកម្មដែលអ្នកត្រូវការ។
អ្នកទទួលរៀបចំបុណ្យសពដ៏មានមេត្តាធម៌របស់យើង អាចជួយអ្នកក្នុងការរៀបចំឲ្យពិធីបុណ្យសពដែលមិនអាចបំភ្លេចបាន ដើម្បីប្រារព្ធ និងគោរពដល់មនុស្សជាទីស្រឡាញ់របស់អ្នក ។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកក្នុងកំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានចាកឆ្ងាយទៅ ដោយផ្តល់ការណែនាំទន់ភ្លន់ នៅពេលអ្នកត្រូវការវាបំផុត។ យើងមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយក្រុមគ្រួសារ ដែលមានទាំងវប្បធម៌និងបរិបទសាសនាបែបអាស៊ី ។
យើងនៅប្រចាំការ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈពីបុគ្គលិកដែលមានការបណ្តុះបណ្តាលខ្ពស់ យើងនឹងមើលថែទាំដោយ ៖
ផ្ទេរអ្នកជាទីស្រឡាញ់របស់អ្នកទៅក្នុងការថែរក្សារបស់យើង
ឯកសារ និងវិញ្ញាបនបត្រ
រៀបចំសេវាកម្ម
រៀបចំការបញ្ចុះសព ឬបូជាសព
សេវាកម្មក្នុងវិហារមួយរបស់សាលសាកលចុងវ៉ា ឬវិហារមួយដែលរៀបចំដោយក្រុមគ្រួសារ អមដោយសេវាកម្មបញ្ចុះសពនៅក្នុងទីបញ្ចុះសពដែលអ្នកចូលចិត្ត។
សេវាកម្មនៅវិហារក្នុងទីបញ្ចុះសពដែលអ្នកចូលចិត្ត ដោយថ្លៃសេវាគឺត្រូវបង់ឲ្យទីបញ្ចុះសព អមដោយសេវាកម្មបញ្ចុះសពនៅក្នុងទីបញ្ចុះសពដែលអ្នកចូលចិត្ត។
សេវាកម្មផ្នូរ។
សេវាកម្មធ្វើឡើងនៅក្នុងវិហារបូជាសព ដោយធ្វើការបូជា។
សម្រាប់តែការបូជាសព គ្មានសេវាកម្មផ្សេងទៀតទេ។
យើងខ្ញុំនៅទីនេះសម្រាប់លោកអ្នក។ ទូរសព្ទមកកាន់យើងខ្ញុំតាមរយៈលេខ1800 888 832 យើងខ្ញុំផ្តល់សេវាកម្ម២៤ម៉ោងពេញមួយថ្ងៃ និង៧ថ្ងៃពេញមួយសប្តាហ៍ ឬ បំពេញនូវតារាងនេះ ហើយយើងខ្ញុំទាក់ទងទៅលោកអ្នកវិញ។