វេបសាយនេះត្រូវដាក់ដំណើរការដោយក្រុមហ៊ុនInvoCare Australia Pty Limited (ACN 060 060 031) (InvoCare)។
លក្ខខណ្ឌប្រើប្រាស់ទាំងនេះ (លក្ខខណ្ឌប្រើប្រាស់)រួមមានប្រការ និងលក្ខខណ្ឌស្តីពីការគ្រប់គ្រងការចូលទស្សនារបស់លោកអ្នក និងការប្រើប្រាស់ ព្រមទាំងវេបសាយនេះ និងវេបសាយពាក់ព័ន្ធទាំងឡាយជាកម្មសិទ្ធិ និងប្រតិបត្តិការដោយក្រុមហ៊ុន InvoCare និង/ឬ ស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ(វេបសាយនីមួយៗ)។
ប្រការនិងលក្ខខណ្ឌប្រើប្រាស់ទាំងនេះមានវិសាលភាពចំពោះអ្នកប្រើប្រាស់ទាំងអស់នៃវេបសាយនេះ ហើយបានបង្កើតជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន InvoCare និង លោកអ្នក(អ្នក ឬ របស់អ្នក)។ តាមរយៈការប្រើប្រាស់វេបសាយនេះ មានន័យថាលោកអ្នកបានអាន ហើយបានយល់ព្រមទទួលយកប្រការប្រើប្រាស់ទាំងនេះ។ ការទទួលយកប្រការប្រើប្រាស់ទាំងនេះគឺបញ្ជាក់ថាលោកអ្នកយល់ព្រមស្ថិតក្រោមការគ្រប់គ្រងរបស់វេបសាយនេះ ហើយបានបញ្ជាក់មកកាន់យើងខ្ញុំថា លោកអ្នកមានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការទទួលយកប្រការប្រើប្រាស់ទាំងនេះ។
យើងខ្ញុំអាចដោយសារមូលហេតុណាមួយធ្វើការកែប្រែលក្ខខណ្ឌប្រើប្រាស់ទាំងអស់គ្រប់ពេលវេលា។ យើងខ្ញុំនឹងធ្វើការប្រកាសអំពីការកែប្រែទាំងនេះលើវេបសាយរបស់យើង។ បន្ទាប់ពីការកែប្រែចាប់មានសុពលភាពទើបអាចបន្តប្រើប្រាស់វេបសាយនេះ ពោលបញ្ជាក់ថា លោកអ្នកបានអាន ទទួលយកនិងយល់ព្រមនូវលក្ខខណ្ឌប្រើប្រាស់ក្រោយធ្វើបច្ចុប្បន្នភាព។
1. ខ្លឹមសារនៃវេបសាយ
1.1 រាល់កម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងវេបសាយនេះ រួមមានតែមិនកំណត់ត្រឹមតែសម្ភារៈ ព័ត៍មាននិងខ្លឹមសារទាំងអស់លើវេបសាយនេះ (រួមបញ្ជូលប៉ុន្តែមិនកំណត់ត្រឹមតែអត្ថបទជាអក្សរ កម្មវិធីកុំព្យូទ័រ (software) ក្រាហ្វិក ការរចនា រូបថត រូបភាព វិដេអូ ឈ្មោះ ផ្លាកសញ្ញាពាណិជ្ជកម្មនិងប្លង់រចនា លក្ខណៈខាងក្រៅ និងរូបភាពមើលក្រៅនៃវេបសាយ)(ខ្លឹមសារក្នុងវេបសាយ)ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន InvoCare និង/ឬ ស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ ព្រមទាំងត្រូវរក្សាសិទ្ធិក្នុងការថតចម្លង ផ្លាកសញ្ញាពាណិជ្ជកម្ម និង/ឬ កម្មសិទ្ធិបញ្ញាផ្សេងៗ។
1.2 ក្រុមហ៊ុន InvoCare មិនបានអនុញ្ញាតឲ្យលោកអ្នក ឬ ផ្តល់សិទ្ធិណាមួយ ឬ ផ្ទេរសិទ្ធិលើខ្លឹមសារក្នុងវេបសាយរបស់ខ្លួន ឬផ្តល់នូវកម្មសិទ្ធិបញ្ញាទាំងស្រុង ឬ ផ្នែកណាមួយក្នុងវេបសាយឡើយ។
1.3 ខ្លឹមសារក្នុងវេបសាយត្រូវបានផ្តល់ជូនសម្រាប់លោកអ្នកប្រើប្រាស់ជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ ពុំមែនក្នុងគោលបំណេងពាណិជ្ជកម្មឡើយ លើកលែងតែមានការផ្ទេរសិទ្ធិដោយឡែកពីក្រុមហ៊ុន InvoCare ។
1.4 លោកអ្នកបានទទួលស្គាល់ និងបានយល់ព្រម៖
ក.លោកអ្នកមិនត្រូវធ្វើការកែប្រែ ចម្លង ផលិតឡើងវិញ បោះផ្សាយ បោះផ្សាយឡើងវិញ ផ្សព្វផ្សាយ ចរាចរណ៍ ឬ ចែកចាយវេបសាយ ឬ ផ្នែកណាមួយនៃខ្លឹមសារក្នុងវេបសាយ ដោយគ្មានការយល់ព្រមជាមុនជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន InvoCare ឡើយ។
ខ.លោកអ្នកមិនត្រូវធ្វើប្រតិបត្តិការអ្វីទាំងអស់លើវេបសាយនេះ(រួមបញ្ជូលទាំងខ្លឹមសារក្នុងវេបសាយ)ដោយពុំមានការផ្ទេរសិទ្ធិដូចចែងក្នុងលក្ខខណ្ឌប្រើប្រាស់នេះ។
2.ការប្រើប្រាស់វេបសាយ
2.1 លោកអ្នកបានទទួលស្គាល់ និងយល់ព្រមថា៖
ក.គោរពនិងអនុវត្តតាមច្បាប់រក្សាសិទ្ធិជាធរមាន(និងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាផ្សេងៗដែលមានវិសាលភាព) និង
ខ.ត្រូវប្រើប្រាស់វេបសាយនេះដោយការទទួលខុសត្រូវ ហើយត្រូវគោរពនិងអនុវត្តតាមច្បាប់ បទបញ្ញត្តិ ស្តង់ដារ ឬ សេចក្តីណែនាំពាក់ព័ន្ធទាំងឡាយ។
2.2 លោកអ្នកយល់ព្រមថា លោកអ្នកនឹងមិន៖
ក. ប្រើប្រាស់វេបសាយនេះ ឬ ខ្លឹមសារណាមួយក្នុងវេបសាយក្នុងគោលបំណងខុសច្បាប់ ឬ គោលបំណងណាមួយដែលលក្ខខណ្ឌប្រើប្រាស់បានហាមឃាត់។
ខ.ធ្វើការរក្សាទុកក្នុងឧបកណ៍អេឡិតត្រូនិចណាមួយ ឬ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ធ្វើការចុះផ្សាយ ចែកចាយ ផ្សព្វផ្សាយទៅកាន់មហាជន កែប្រែ កែតម្រូវ រៀបរៀងឡើងវិញ ប្រើប្រាស់ ការធ្វើ reverse-engineering ការកែកូដរបស់វេបសាយ(decompile) បកស្រាយខុស ឬ បន្ថែមខ្លឹមសារណាមួយក្នុងវេបសាយ រួមបញ្ជូលទាំងសកម្មភាពលួចយកខ្លឹមសារណាមួយពីក្នុងវេបសាយ។
គ.ធ្វើការផ្តុំ ឬ យកខ្លឹមសារណាមួយក្នុងវេបសាយមកដាក់បញ្ជូលគ្នាជាមួយឯកសារផ្សេងទៀត(រួមមានឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម ឬ សម្ភារៈផ្សព្វផ្សាយ)។
ឃ.ធ្វើការបញ្ជូល ចែកចាយ បិទផ្សាយ ឬ ប្រគល់ព័ត៍មានណាមួយពាក់ព័ន្ធបុគ្គលនោះ ឬ អង្គភាព(រួមមានតែមិនកំណត់ត្រឹមតែឈ្មោះ រូបថត ឬ ព័ត៍មានផ្សេងៗពាក់ព័ន្ធនឹងបុគ្គលនោះ ឬ អង្គភាព) ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
ង. បរិហាកេរ្តី៍ រំខាន គំរាមគំហែង ឬ ប្រមាថដល់បុគ្គលណាម្នាក់ឡើយ។
ច.សាកល្បងប្រើឧបករណ៍ ឬ កម្មវិធីណាមួយមកធ្វើកែ លុបចោល បំផ្លាញ បំបែកកូដ ឬ ប្រើវិធីសាស្ត្រផ្សេងទៀតមកបង្កការរំខានដល់វេបសាយ ឬ ខ្លឹមសារណាមួយក្នុងវេបសាយ។ ឬ
ឆ.ចេតនាផ្សព្វផ្សាយមេរោគណាមួយ ដូចជា៖ worm, trojan horse ឬ មុខងារហាមឃាត់ការប្រើប្រាស់ផ្សេងៗទៅកាន់វេបសាយនេះ ឬ តាមរយៈវេបសាយនេះ។
2.3 ប្រសិនបើលោកអ្នកប្រព្រឹត្តល្មើសនឹងប្រការនិងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ទោះបីជាក្រុមហ៊ុន InvoCare អាចមានសិទ្ធិផ្សេងៗក៏ដោយ ក៏ក្រុមហ៊ុន InvoCareអាចនឹងហាមឃាត់លោកអ្នកមិនឲ្យចូលទស្សនាវេបសាយនេះដោយគ្មានការជូនដំណឹងណាមួយឡើយ។
3.ការបដិសោធន៍ទទួលខុសត្រូវ
3.1 លុះត្រាតែមានការបញ្ជាក់ដោយឡែក ខ្លឹមសារវេបសាយណាមួយដែលផ្តល់ដោយវេបសាយនេះត្រឹមតែជាព័ត៍មានទូទៅប៉ុណ្ណោះ ហើយពុំបានពិចារណាលើស្ថានភាពជាក់ស្តែងរបស់លោកអ្នកទេ។
3.2 លោកអ្នកបានទទួលស្គាល់នូវហានិភ័យក្នុងការប្រើប្រាស់វេបសាយនេះ (រួមបញ្ជូលទាំងខ្លឹមសារក្នុងវេបសាយ) ហើយត្រូវទទួលខុសត្រូវដោយខ្លួនឯង។
3.3 លុះត្រាតែមានការកំណត់ដោយឡែក ក្រុមហ៊ុន InvoCare (និងស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ)ពុំបានធ្វើការបញ្ចេញទស្សនៈ ឬ ធានាណាមួយតាមរយៈការបញ្ជាក់ ឬ ដោយតុណ្ហីភាពអំពីវេបសាយ ឬ ខ្លឹមសារវេបសាយ រួមមានប៉ុន្តែមិនកំណត់ត្រឹមតែ៖
ក. ភាពអាចចូលទស្សនា ឬ ដំណើរការរបស់វេបសាយ។ ឬ
ខ.ភាពពិតប្រាកដ ភាពអាចជឿទុកចិត្តបាន ភាពទាន់ពេលវេលា ភាពត្រឹមត្រូវ លក្ខណៈពេញលេញ ឬ វិសាលភាពនៃខ្លឹមសារវេបសាយ។ ឬ
គ. ភាពពិតប្រាកដ ភាពអាចជឿទុកចិត្តបាន សុវត្ថិភាព ភាពរក្សាការសម្ងាត់ ភាពត្រឹមត្រូវ ភាពចុះសម្រុងនៃវេបសាយ ស្ថិតក្នុងវិសាលភាពជាអតិបរមាដែលច្បាប់បានអនុញ្ញាត ក្រុមហ៊ុន InvoCare (និងស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ) សូមមិនរាប់បញ្ជូលនូវរាល់ការបញ្ចេញទស្សនៈ និងការធានាពាក់ព័ន្ធនឹងវេបសាយ និងខ្លឹមសារក្នុងវេបសាយ។
3.4 ក្រុមហ៊ុន InvoCare អាចធ្វើការកែប្រែ ឬ លុបចោលនូវខ្លឹមសារណាមួយក្នុងវេបសាយគ្រប់ពេលវេលា។
4.ការទទួលខុសត្រូវ
4.1 ស្ថិតក្នុងវិសាលភាពជាអតិបរមាដែលច្បាប់បានអនុញ្ញាត ក្រុមហ៊ុន InvoCare មិនទទួលខុសត្រូវចំពោះការខាតបង់ ការខូចខាត ថ្លៃដើម ឬ ថ្លៃចំណាយណាមួយ (ទោះបីជាការខាតបង់ដោយផ្ទាល់ ដោយប្រយោល មានលក្ខណៈពិសេស និង/ឬ ជាលទ្ធផល)របស់លោកអ្នក ឬ ភាគីទីបីដែលបានលើកឡើង ឬ សំណងរបស់លោកអ្នក ឬ ភាគីទីបីណាមួយដែលបានទាមទារដោយសារតែការប្រើប្រាស់ ឬ មិនអាចប្រើប្រាស់វេបសាយនេះ ឬ ខ្លឹមសារក្នុងវេបសាយ។
5. ការសងសំណង
5.1 លោកអ្នកត្រូវសងជាសំណងឲ្យក្រុមហ៊ុន InvoCare (និងស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ)ចំពោះករណីក្រុមហ៊ុន InvoCare (និងស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុនេះ) ឬ មន្ត្រី បុគ្គលិក ឬ ភ្នាក់ងារណាមួយរបស់ក្រុមហ៊ុនដែលទទួលរង ឬ រងការខាតបង់ សងជាសំណង បណ្តឹង តវ៉ា ទាមទារ ការខូចខាត ទទួលខុសត្រូវ ថ្លៃដើម ឬ ការចំណាយ(រួមបញ្ជូលទាំងថ្លៃមេធាវី និងថ្លៃចំណាយពាក់ព័ន្ធ) បង្កឡើងដោយ ឬ ពាក់ព័ន្ធនឹងស្ថានភាពដូចខាងក្រោម៖
ក.លោកអ្នកប្រើប្រាស់នូវវេបសាយនេះ។
ខ. លោកអ្នកបានរំលោភនូវប្រការនិងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ។
គ.លោកអ្នកបានលុប បន្ថែម ដាក់បញ្ជូល ឬ កែប្រែណាមួយក្នុងវេបសាយនេះ ឬ បានប្រើប្រាស់ខ្លឹមសារវេបសាយដោយគ្មានផ្ទេរសិទ្ធិ។ ឬ
ឃ. សកម្មភាពដោយចេតនា ល្មើសនឹងច្បាប់ ប្រមាថ ឬ សេចក្តីធ្វេសប្រហែសរបស់លោកអ្នក។
6. វេបសាយភាគីទីបី
6.1 វេបសាយនេះអាចមានតំណរ(link)ភ្ជាប់ជាមួយនឹងវេបសាយដែលជាកម្មសិទ្ធិ និងប្រតិបត្តិការដោយភាគីទីបី។ លុះត្រាតែមានការបញ្ជាក់ដោយឡែក ក្រុមហ៊ុន InvoCare មិនបានគ្រប់គ្រង ទទួលស្គាល់ ឧបម្ភត្ថ ឬ អនុញ្ញាតឲ្យវេបសាយប្រភេទនេះរបស់ភាគីទីបីណាមួយ ឬ ខ្លឹមសាររបស់វេបសាយនោះឡើយ។
6.2 ប្រសិនបើលោកអញនកធ្វើការទស្សនាវេបសាយរបស់ភាគីទីបីតាមរយៈវេបសាយនេះ លោកអ្នកត្រូវរ៉ាប់រងនូវហានិភ័យដោយខ្លួនឯង។ ក្រុមហ៊ុន InvoCare មិនទទួលខុសត្រូវចំពោះការខូចខាត ឬ ខាតបង់ណាមួយ(រួមមានករណីពិសេស ដោយប្រយោល ឬ ការខាតបង់ដែលមានលក្ខណៈជាលទ្ធផល)ដែលអ្នកលោកបានទទួលរង ឬ បណ្តាលមកពីលោកអ្នកប្រើប្រស់ ឬ ចូលទស្សនាវេបសាយរបស់ភាគីទីបីណាមួយ។
7. សិទ្ធិនៃជីវភាពឯកជន
7.1 គោលនយោបាយសិទ្ធិនៃជីវភាពឯកជនរបស់ក្រុមហ៊ុន InvoCareគឺជាផ្នែកមួយនៃការផ្តុំឡើងនូវលក្ខខណ្ឌប្រើប្រាស់ទាំងនេះ ហើយវិសាលភាពម្រាប់លោកអ្នកក្នុងការប្រើប្រាស់វេបសាយ។ គោលនយោបាយសិទ្ធិនៃជីវភាពឯកជនរបស់ក្រុមហ៊ុន InvoCare អាចចូលមើលតាមរយៈ ៖ https://www.invocare.com.au/privacy-policy/. .
8. បញ្ញត្តិទូទៅ
8.1 លក្ខខណ្ឌប្រើប្រាស់នេះស្ថិតក្រោមការគ្រប់គ្រង និងត្រូវបានបកស្រាយតាមច្បាប់នៃរដ្ឋរដ្ឋNew South Wales ប្រទេសអូស្ត្រាលី។
8.2 ក្នុងករណីប្រការណាមួយក្នុងលក្ខខណ្ឌប្រើប្រាស់នេះបានអស់សុពលភាព មិនអាចអនុវត្តបាន ឬ ផ្ទុយនឹងច្បាប់កំណត់ ប្រកាសនោះនឹងត្រូវដកចេញ ផ្នែកនៅសល់ផ្សេងទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅបន្តមានសុពលភាពក្នុងការអនុវត្ត។
8.3 ទោះបីក្រុមហ៊ុន InvoCare ពុំបានអនុវត្តសិទ្ធិណាមួយរបស់ខ្លួនដូចចែងក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ក៏មិនត្រូវ បានចាត់ទុកថា ក្រុមហ៊ុន InvoCareបោះបង់នូវសិទ្ធិប្រយោជន៍ទាំងនេះដែរ។
ការធ្វើបច្ចុប្បន្នភាពលើកចុងក្រោយនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩