ជួបជាមួយប្រធានពិធីបុណ្យសព

មុនពេលដែលអ្នកជួបជាមួយអ្នកទទួលរៀបចំបុណ្យសព យើងសូមផ្តល់អនុសាសន៍ឲ្យជួបជុំគ្នាជាលក្ខណៈគ្រួសារ ដើម្បីសម្រេចថាអ្នកណានឹងក្លាយជាអ្នកសម្រេចចិត្ត និងទំនាក់ទំនងសំខាន់ ដើម្បីធានាថាមិនមានការភាន់ច្រឡំ។

ទុករយៈពេល 1-2 ម៉ោងសម្រាប់ការប្រជុំលើកដំបូង ដើម្បីចាប់ផ្តើមរៀបចំពិធីបុណ្យសព។ មិនចាំបាច់ធ្វើការសម្រេចចិត្តទាំងអស់នៅក្នុងការប្រជុំនេះទេ ទោះបីជាមានពត៌មានលំអិតមួយចំនួនដែលត្រូវការអោយមានការយល់ព្រមក៏ដោយ។

  1. កាលបរិច្នេទ ម៉ោង និងទីកន្លែងសម្រាប់សេវាកម្ម។ វាជួយក្រុមគ្រួសារ និងមិត្តភក្តិឲ្យរៀបគម្រោងកាលបរិច្ឆេទរបស់ពួកគេ ក្នុងករណីដែលពួកគេត្រូវការធ្វើដំណើរ ឬឈប់សម្រាកការងារ។
  2. តើសេវាកម្មប្រភេទណាដែលអ្នកចង់ចូលចិត្ត? ឧ. សាសនាព្រះពុទ្ធ សាសនាតៅ សាសនាគ្រឹស្ត សាសនាកាតូលិក ឬជាមួយអ្នកល្បីល្បាញ
  3. អ្វីដែលអ្នកចង់បានសម្រាប់សេវាកម្មផ្ទាល់ - អ្នកណានឹងដឹកនាំសេវាកម្ម និងជម្រើសដូចជាតន្ត្រី ផ្កា កាសែត / ការជូនដំណឹងតាមអ៊ិនធើណិត ការផ្តល់ម្ហូបអាហារ ការផ្សព្វផ្សាយ ការថតវីឌីអូ និងអ្វីផ្សេងទៀតដែលអ្នកចង់ធ្វើដើម្បីធ្វើពិធីបុណ្យសពផ្ទាល់ខ្លួន។
  4. តើវាជាការបញ្ចុះសព ឬបូជាសព?
  5. តើអ្នកមានទីបញ្ចុះសព ឬ សួនច្បារប្រារព្ធពិធីរំលឹកការចងចាំឬនៅ? សូមភ្ជាប់ជាមួយនូវវិញ្ញាបនប័ត្រសិទ្ធិបញ្ចុះសព។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងមានលេខផ្នូរសម្រាប់ការបញ្ចុះសព។ ក្រោយពេលបូជាសព អ្នកអាចធ្វើការណាត់ជួបសម្រាប់ការធ្វើបុណ្យឈាបនកិច្ច។
  6. ទាមទារនូវឯកសារទាំងអស់ពេញលេញ រួមទាំងការចុះឈ្មោះបញ្ជីមរណភាព។ អ្នកអាចបំពេញសំណុំបែបបទចុះបញ្ជីមរណភាព មុនពេលអ្នកជួបអ្នកទទួលរៀបចំបុណ្យសព ហើយពួកគេអាចជួយអ្នកបាន។
  7. ការចំណាយនិងជម្រើសនៃការទូទាត់នឹងត្រូវបានពន្យល់ដោយអ្នកទទួលរៀបចំបុណ្យសពរបស់អ្នក ហើយអ្នកនឹងត្រូវបានផ្តល់ជូននូវការប៉ាន់ស្មាន ដែលបានបញ្ចូលយ៉ាងពេញលេញនៃថ្លៃឈ្នួល។

អ្នកទទួលរៀបចំបុណ្យសពរបស់អ្នកទាក់ទនជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទាំងអស់សម្រាប់អ្នក - អ្នកមិនចាំបាច់ទាក់ទងដោយខ្លួនឯងទេ។ នេះរួមបញ្ចូលទាំងការទាក់ទងឈាបនដ្ឋាន ឬទីបញ្ចុះសព និងកក់សម្ភារៈរបស់ពួកគេ។ យើងនឹងផ្តល់ជូនអ្នកនូវច្បាប់ចម្លងនៃការរៀបចំពិធីបុណ្យសព ដូច្នេះអ្នកទាំងពីរដឹងពីអ្វីដែលបានព្រមព្រៀងគ្នា។

ការសម្រេចចិត្តបន្ថែមផ្សេងៗ ដែលអ្នកនឹងត្រូវធ្វើ៖
 

ជម្រើសនៃការស្លៀកពាក់ និងក្តារមឈូស

សម្រាប់ការបញ្ចុះសព ៖
ក៏ដូចជាការផ្គត់ផ្គង់ សម្លៀកបំពាក់ដើម្បីស្លៀកពាក់ឲ្យមនុស្សជាទីស្រឡាញ់របស់អ្នក អ្នកអាចផ្គត់ផ្គង់របស់របរមួយចំនួនតូចដែលត្រូវដាក់ចូលក្នុងមឈូស ឬក្តារមឈូស ដូចជា សម្លៀកបំពាក់រដូវក្តៅមួយឈុត សម្លៀកបំពាក់រដូវរងាមួយឈុត វ៉ែនតាសម្រាប់ និងរបស់របរដែលអ្នកមនុស្សជាទីស្រឡាញ់របស់អ្នកចូលចិត្ត។ សូមដាក់ស្លាកទៅតាមកញ្ចប់សម្រាប់ "សម្លៀកបំពាក់" និង "គ្រឿងមឈូស" ។

សម្រាប់ការបូជាសព ៖
យើងផ្ដល់អនុសាសន៍ឲ្យអ្នកស្លៀកពាក់ឲ្យមនុស្សជាទីស្រឡាញ់របស់អ្នក ឲ្យដូចជាគាត់ទៅពិធីជប់លៀង ដែលមានខោអាវក្នុង និងស្បែកជើង និងស្រោមជើង /ស្រោមជើងវែង។ នៅប្រទេសអូស្រ្តាលី យើងបូជាមនុស្សម្នាក់រួមទាំងមឈូស / ក្តារមឈូស ដូច្នេះប្រសិនបើអ្នកដាក់របស់របរជាច្រើននៅក្នុងមឈូស /ក្តារមឈូស វាប្រហែលជាមិនអាចឆេះសព្វក្នុងធុងធាតុនោះទេ។ អ្នកទទួលរៀបចំបុណ្យសពរបស់អ្នកអាចណែនាំអ្នកបាន។

Universal Chung Wah Funerals Photo Service

រូបថត

សូមជ្រើសរើសរូបថតដែលល្អបំផុតនៃមនុស្សជាទីស្រឡាញ់របស់អ្នក - អ្នកចង់ឲ្យសាច់ញាតិ និងមិត្តភក្តិរបស់អ្នកចងចាំពួកគាត់ដោយវិធីណា។ ទំហំរូបថតធម្មតា គឺជាទំហំប៉ុនក្រដាសA4 ដែលដាក់ស៊ុម និងមានជើងបញ្ឈរ។ រូបថតនេះនឹងត្រូវបានដាក់នៅលើតុ ឬបញ្ឈរនៅវិហារក្នុងអំឡុងពេលនៃសេវាកម្ម។ បន្ទាប់ពីសេវាកម្មនេះ រូបថតនេះនឹងត្រូវបានប្រគល់ត្រឡប់ទៅក្រុមគ្រួសាររក្សាទុកវិញ។ វាជាការល្អប្រសើរ ក្នុងការជ្រើសរើសស៊ុមដែលអ្នកចូលចិត្ត។ ប្រសិនបើមានបទបង្ហាញស្លាយ សូមរៀបចំរូបថតស្ងៀមមួយសន្លឹកដាក់នៅទំព័រដំបូង ដូច្នេះរូបថតនេះអាចត្រូវបានបញ្ចាំងនៅលើអេក្រង់នៅវិហារ។

Universal Chung Wah Funerals Photo Service

កម្រងផ្កា

អ្នករចនាម៉ូដផ្ការបស់យើង នឹងរចនាកម្រងផ្កាទៅតាមរដូវផ្កា ស្របពណ៌តាមចំណង់ចំណូលចិត្តនៃមនុស្សជាទីស្រឡាញ់របស់អ្នក ដូចជា ពណ៌ផ្កាឈូក ពណ៌ស និងពណ៌ស្វាយ។

ខាងក្រោមនេះគឺជាយោបល់របស់យើង សម្រាប់ប្រភេទនៃកម្រងផ្កា។

អតិថិវិន័យនៃពិធីបុណ្យសពមូលដ្ឋាន ៖:   ស្ព្រៃសម្រាប់ក្តារមឈូស (ដាក់នូវចំពីលើមឈូស/ក្តារមឈូស)
ប្តីប្រពន្ធនៅរស់ ៖:   រាងបេះដូង
កូនៗ ៖:   ស្ព្រៃបើកបាន  មួយគ្រួសារមួយ (ទំហំដែលល្អ)
សាច់ញាតិ៖:   ស្ព្រៃបើកបាន (ទំហំស្តង់ដារ)
មិត្តភក្តិ ៖ :   កម្រងផ្
អាសនៈសាសនា (បើមាន)៖   រៀបចំតុមួយគូ

ដើម្បីភាពងាយស្រួលដល់អ្នក   យើងបានរចនាទម្រង់បញ្ជាទិញកម្រងផ្កា។ សូមបោះពុម្ ពនិងបំពេញវាហើយឲ្យវាទៅអ្នកទទួលរៀបចំបុណ្យសព។ អ្នកអាចប្រើភាសាអង់គ្លេស ឬអក្សរចិនបាន។ សូមសរសេរយ៉ាងច្បាស់ៗនៅលើទម្រង់។ អ្នករចនាផ្ការបស់យើងនឹងរៀបចំកាតរំលឹកគុណ និងអ៊ីម៉ែលដល់អ្នកសម្រាប់ការអានជាមុន នៅមុនពេលនាងបោះពុម្ពវាចេញ។

Universal Chung Wah Floral Tributes