ការនិយាយពាក្យលាគ្នាគឺមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែ បើមានទស្សនៈឈានមុខបន្តិច នឹងអាចទទួលបានភាពច្បាស់លាស់ ផាសុកភាព និងភាពរីករាយតាមរយៈការឆ្លុះបញ្ចាំងពីជីវិតរស់នៅដ៏ល្អប្រសើរ។
ការរៀបចំផែនការទុកជាមុនមានន័យថា លោកអ្នកបានអបអរនឹងជីវិត ការរស់នៅរបស់លោកអ្នកដោយប្រើវិធីសាស្ត្ររបស់លោកអ្នក ហើយថ្លែងពាក្យថាលាហើយដោយប្រើវិធីសាស្ត្រផ្ទាល់ខ្លួន។ បង្កើតនូវពេលវេលាសម្រាប់រំលឹកនូវការឆ្លងកាត់របស់លោកអ្នក និងរៀបរាប់នូវរឿងរ៉ាវរបស់ខ្លួង ហើយរចនានូវពិធីលាគ្នាដែលឆ្លុះបញ្ចាំងពីខ្លួនឯង។
ទាំងនេះគឺអាចផ្តល់ជូនបានតាមរយៈសេវាកម្មរៀបចំពិធីបុណ្យសពគម្រោង Guardian Plan របស់យើងខ្ញុំ ដែលអាចបម្រើសេវាកម្មនៅទូទាំងប្រទេសអូស្រ្តាលី។ គម្រោង Guardian Plan អាចធ្វើឲ្យលោកអ្នកកាប់បាននូវរឿងសំខាន់ៗ ហើយអាចកាត់បន្ថយនូវបន្ទុករបស់មនុស្សជាទីស្រលាញ់របស់លោកអ្នក ខណៈដែលត្រូវនិយាយពាក្យលាហើយ។
គម្រោង Guardian Plan អនុញ្ញាតឲ្យលោកអ្នកទទួលបាននូវថ្លៃចំណាយក្នុងពិធីបុណ្យសពរបស់លោកអ្នក ដោយគ្រាន់តែបង់ថ្លៃកញ្ចប់សេវាកម្មដែលបានជ្រើសរើសក្នុងថ្ងៃនេះ ហើយមិនរងការប៉ះពាល់នឹងអតិផរណា។ ទោះបីជាតម្លៃត្រូវបានកំណត់ទុកក៏ដោយ ប៉ុន្តែលោកអ្នកអាចធ្វើការផ្លាស់ប្តូរគម្រោង Guardian Plan ដោយសេរីទៅសាលរៀបចំបុណ្យសពដែលមានការទទួលស្គាល់ ដែលមានចំនួនដល់ទៅជាង២៥០ទីតាំងនៅទូទាំងប្រទេសអូស្ត្រាលី។
គម្រោងរៀបចំបុណ្យសពមានតម្លៃចាប់ពី៦០០០ដុល្លារទៅ១៥០០០ដុល្លារ អាស្រ័យតាមជម្រើសរបស់លោកអ្នក។ គម្រោងនេះរួមបញ្ជូលទាំងសេវាកម្មរៀបចំពិធីបុណ្យសព ក្តាមឈូស ដឹកជញ្ជូន រៀបចំឯកសារ បញ្ចុះសព ឬ បូជាសព ព្រមទាំងការគាំទ្រគ្រប់ផ្នែកប្រកបដោយភាពជំនាញ។ យើងខ្ញុំក៏អាចជួយលោកអ្នកធានានូវផ្នូរសម្រាប់បញ្ចុះសព ឬ ចេតិយសម្រាប់កម្តល់អដ្ឋធាតុ។
ការបញ្ចប់ជីវិតរបស់យើងប្រហែលមិនមែនជាប្រធានបទដែលពួកយើងចូលចិត្តលើកមកពិភាក្សាឡើយ ប៉ុន្តែនេះគឺជាកិច្ចពិភាក្សាចំហពាក់ព័ន្ធនឹងប្រធានបទដែលមិនអាចជៀសផុតបាន មិនគួរចាត់ទុកជារឿងរ៉ាវដ៏ខ្មៅងងឹតមួយទេ។ យើងខ្ញុំចង់ចាប់ផ្តើមនូវកិច្ចសន្ទស្សនានេះ ដូច្នេះលោកអ្នកទើបអាចធ្វើរឿងដូចគ្នាបែបនេះជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តរបស់លោកអ្នក។
គម្រោង Guardian Plan គឺជាចំណុចចាប់ផ្តើមដ៏ល្អប្រសើរមួយ។
ការរៀបចំផែនការទុកជាមុនសម្រាប់ពិធីបុណ្យសពរបស់លោកអ្នក អាចផ្តល់ឱកាសឲ្យលោកអ្នកអាចបង់ប្រាក់ទុកជាមុន។ ជាមួយនឹងគម្រោងបង់ប្រាក់ដែលមានរយៈពេលរហូតដល់៣ឆ្នាំ ហើយពុំមានថ្លៃចំណាយដែលលាក់បាំង ក្រុមគ្រួសារ/មនុស្សជាទីស្រលាញ់របស់លោកអ្នកនឹងពុំចាំបាច់ទូទាត់ថ្លៃចំណាយទាំងនេះទៀតទេ។
គម្រោងបុណ្យសពមិនបាច់ឆ្លងកាត់ការវាយតម្លៃទ្រព្យសម្បត្តិ ដូច្នេះប្រសិនបើលោកអ្នកស្របតាមលក្ខណៈវិនិច្ឆ័យរបស់ATO វាក៏អាចជួយតំឡើងនូវអតិបរមានៃសោធន៍និវត្តន៍របស់លោកអ្នកផងដែរ។
រឿងដែលធ្វើឲ្យមនុស្សធូរឲ្យស្បើយក្នុងចិត្តគឺ ទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងត្រូវបានចាត់ចែងយ៉ាងល្អ និង ត្រឹមត្រូវ។ ចាប់ពីពេលបង់ប្រាក់តទៅគឺបានធានានូវការទូទាត់ថ្លៃចំណាយក្នុងបុណ្យសពទុកជាមុន តែធានារ៉ាប់រងវិញ បើមិនបានបង់ថ្លៃធានារ៉ាប់រង ជាទូទៅមានន័យថា ប័ណ្ណធានារ៉ាប់រងបាត់បងសុពលភាព។ រយៈពេលធានាកាន់តែវែង ថ្លៃធានារ៉ាប់រងដែលតម្រូវឲ្យបង់ក៏ប្រហែលជាកាន់តែច្រើនដែរ ហើយអាចរងការប៉ះពាល់ពីអតិផលរណាទៀត។
យោងតាមការកំណត់របស់ APRA ប្រាក់ដែលបានបង់ទាំងឡាយត្រូវរក្សាទុកដោយ The Over Fifty's Guardian Friendly Society ដែលអនុលោមតាមអាជ្ញាធរគ្រប់គ្រងបទបញ្ជាព្រូដិនសលអូស្ត្រាលី(APRA)។ កញ្ចប់ថវិកានឹងផ្តល់ជូននៅពេលរៀបចំបុណ្យសព ដោយធ្វើការផ្ទេរទៅឲ្យសាលរៀបចំបុណ្យសពដែលលោកអ្នកបានជ្រើសរើស។
ប្រាប់យើងអំពីរឿងរ៉ាប់របស់លោកអ្នក។ យើងខ្ញុំគឺជាត្រចៀក។
Guardian Plan is a funeral bond issued by the Over Fifty Guardian Friendly Society Limited (the Society) ABN 81 087 649 063 AFSL 524353.
We do not offer financial advice. See a financial planner to help you decide on the best option for you. Visit guardianplan.com.au for more information.