វិធីសាស្ត្រទូទាត់


ការបាត់បង់មនុស្សជាទីស្រលាញ់អាចនឹងលំបាក់ខ្លាំងណាស់ ទាំងផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច។

យើងខ្ញុំបានយល់ច្បាស់ថា លោកអ្នកប្រហែលជាមិនបានរៀបចំហិរញ្ញវត្ថុសម្រាប់ស្ថានភាពខាងលើនេះ នេះក៏ជាមូលហេតុដែលយើងខ្ញុំផ្តល់នូវវិធីសាស្ត្រទូទាត់ប្រាក់ជាច្រើនជម្រើស សម្រាប់ជួយដល់លោកអ្នកក្នុងអំឡុងពេលនេះ។

 

ការទូទាត់តាមប្រព័ន្ធអនឡាញ

អាចទូទាត់តាមប្រព័ន្ធអនឡាញដោយប្រើកាតឥណទាន(credit​ card) ឬ កាតឥណពន្ធ(debit card)។

 

ការទូទាត់តាមរយៈ bpay

ទំនាក់ទំនងជាមួយនឹងស្ថាប័នហិរញ្ញវត្ថុដែលលោកអ្នកបានចូលរួមជាមួយតាមរយៈអនឡាញ ឬ ទូរសព្ទ ដើម្បីធ្វើការបង់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំប្រាក់ ឬ មូលប្បទានប័ត្ររបស់លោកអ្នក។ នៅពេលទទួលបានការជូនដំណឹង សូមបញ្ជូលលេខកូដរបស់អ្នកចេញមូលប្បទានប័ត្រ និងលេខអ្នកផ្ញើ(Reference number)ដូចបង្ហាញក្នុងវិក័យប័ត្រ។

 

ការទូទាត់តាមរយៈ Zip Pay

ប្រើប្រាស់ Zip Pay ក្នុងការទូទាត់ប្រាក់ដែលបង់រំលោះតាមដំណាក់កាលដោយមិនគិតការប្រាក់។

 

ការបង់ប្រាក់ដោយផ្ទាល់

សូមបង្ហាញនូវវិក័យប័ត្ររបស់លោកអ្នកនៅសាខាណាមួយ ធ្វើទូទាត់ប្រាក់តាមរយៈកាតឥណទាន មូលប្បទានប័ត្រ ឬ សាច់ប្រាក់។