Samson Ang,អ្នករៀបចំសព


តើអ្នកចូលចិត្តការងារនេះត្រង់ផ្នែកណាខ្លះ?
ខ្ញុំស្រលាញ់នូវការមានឱកាសផ្តល់សេវាកម្មដ៏ប្រណិត ផ្តល់ការគាំទ្រ និងគម្រោងដល់គ្រួសារនីមួយ។


តើអ្នកធ្វើការជាអ្នករៀបចំសពរយៈពេលយូរប៉ុណ្ណាហើយ?
ខ្ញុំប្រកបការងារក្នុងវិស័យបុណ្យសពរយៈពេល៤ឆ្នាំហើយ។ មុនពេលក្លាយជាអ្នករៀបចំសព ខ្ញុំជាវិស្វករមួយរូប។ ខ្ញុំធ្លាប់ធ្វើការនៅអៅទូស៊ឺ មាយកឺឡីតេលេខម និងPower Alliance។


តើអ្នកនៅពេលទំនេរចូលចិត្តធ្វើអ្វីខ្លះ?
ចំណូលចិត្តរបស់ខ្ញុំគឺ ថែសួនផ្កា និងស្តាប់តន្ត្រី ជាពិសេសគឺតន្រីនៃភាសាផ្សេងៗ។ ខ្ញុំក៏ចូលចិត្តកីឡាដែរ ខ្ញុំចូលចិត្តលេងកីឡាតេនីស និងមើលការប្រកួតបាល់ទាត់ ក្រុមដែលខ្ញុំចូលចិត្តជាងគេគឺក្រុម Bulldog ។ ខ្ញុំក៏ជាអ្នកស្ម័គ្រចិត្តជួយការងារសហគមន៍ផងដែរ ដោយបង្រៀនសិស្សផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ។

 

សូមរៀបរាប់អំពីរឿងមួយរបស់អ្នកដែលមិនសូវមានអ្នកដឹង?

ខ្ញុំ​បានជួយ​បង្រៀន​សិស្ស​អស់​រយៈពេល ៣២ឆ្នាំហើយ ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា។


តើអ្នកចូលចិត្តផ្នែកណាខ្លះក្នុងតំបង់នេះ?
ខ្ញុំបានរស់នៅក្នុងតំបន់ Fairfield តាំងពីទសវត្សរ៍ឆ្នាំ 1980 ។ ទីនេះមានភាពចម្រុះនៃវប្បធម៌យ៉ាងខ្លាំង ដែលបានដែលមានការប្រែប្រួលយ៉ាងច្រើនក្នុងរយៈពេល 20 ឆ្នាំកន្លងមក។ ហាងទំនិញ ចំណីអាហារ និងសហគមន៍មានលក្ខណៈពិសេសរបស់តំបន់យ៉ាងខ្លាំង ។ Fairfield មានវប្បធម៌ដ៏សម្បូរបែប ប្រវត្តិដ៏យូរលង់ និងស្មារតីសហគមន៍រឹងមាំ។

តើអ្វីដែលធ្វើអោយសាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ាមានភាពខុសប្លែកពីគេ?
សាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ាបានប្រមូលផ្តុំនូវភាពចម្រុះ និងស្មុគស្មាញរបស់សហគមន៍។ ដោយតភ្ជាប់នូវក្រុមមនុស្សផ្សេងៗក្នុងសហគមន៍ រួមមានវត្តអារាម ព្រះវិហារ។ ក្រុមការងាររបស់យើងខ្ញុំផ្តល់នូវសេវាកម្មបុណ្យសព ដោយផ្តល់នូវសេវាកម្មជំនាញដល់គ្រួសារផ្សេងៗ។