តើអ្នកចូលចិត្តការងារនេះត្រង់ផ្នែកណាខ្លះ?
មុខតំណែងរបស់ខ្ញុំនៅក្នុងសាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ាគឺអ្នកតុបតែងសព ខ្ញុំស្រលាញ់គ្រប់ផ្នែកទាំងអស់នៃការងារមួយនេះ។ ខ្ញុំស្រលាញ់ការមានឱកាសបញ្ចេញសមត្ថភាពលើផ្នែកសិល្បៈរបស់ខ្ញុំ ជាពិសេសនៅពេលដែលសាច់ញាតិ និងមិត្តភក្តិឃើញអ្នកស្លាប់ជាលើកចុងក្រោយ។
តើអ្នកធ្វើការនៅសាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ារយៈពេលយូរប៉ុណ្ណាហើយ?
ចាប់ផ្តើមធ្វើការនៅទីនេះពីខែមីនា ឆ្នាំ២០២២។ ពីមុនខ្ញុំជាអ្នកមើលថែទារក និងជាងថតរូបសេរី។
តើអ្នកនៅពេលទំនេរធ្វើអ្វីខ្លះ?
ខ្ញុំចូលចិត្តទស្សនា សាលគំនូ ថតរូប ជាពិសេសថតរូបដោយហ្វីល35mm។
តើអ្វីដែលធ្វើអោយសាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ាមានភាពខុសប្លែកពីគេ?
ក្រុមការងាររបស់ខ្ញុំផ្តល់ការគាំទ្រយ៉ាងខ្លាំង ផ្តល់ការពន្យល់យ៉ាងលម្អិតដល់ក្រុមគ្រួសារសព ហើយមានបទពិសោធន៍រាប់សិបឆ្នាំចំពោះសេវាកម្មសហគមន៍។ សាលប្រារព្ធពិធីបុណ្យសពសាកលចុងវ៉ាមានចំណេះដឹង និងសមត្ថភាពក្នុងការផ្តល់សេវាកម្មជំនាញដល់ក្រុមគ្រួសារសព។